ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជន៦នាក់ ពាក់ព័ន្ធគ្រឿងញៀន ទៅតុលាការ

 

បន្ទាយមានជ័យ៖កម្លាំងប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមាននៅរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០២២បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន៦នាក់ទៅតុលាការ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីនៅថ្ងៃទី១៤ ខែមករា កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណបាន ចុះល្បាតម្តុំសួនមានជ័យក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឃើញបុរស២នាក់កំពុងប្រើប្រាស់គ្រឿងញៀន។

កម្លាំងក៏បានឃាត់ខ្លួនហើយឆែកឆេរឃើញគ្រឿងញៀន៣កូនថង់ទម្ងន់៣,២០ក្រាម នៅក្នុងកាបូបស្ពាយរបស់ឈ្មោះ ហួនទាសង់ ហៅ មករា ភេទប្រុស អាយុ២១ឆ្នាំ ។ចំណែកឈ្មោះ ថា សុភាព ភេទប្រុស អាយុ១៣ឆ្នាំ គ្មានវត្ថុតាងអ្វីឡើយ។ក្រោយមកកម្លាំង បានចាប់ជនសង្ស័យប្រុសស្រី៥នាក់បន្ថែមទៀតដកហូតវត្ថុង ម៉្សៅក្រាមពណ៌សថ្លា៤កូនថង់កិបទម្ងន់ ៦៣,២៨ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហម៧គ្រាប់,ម៉ូតូ១គ្រឿង និងសម្ភារមួយចំនួនទៀត ។

ក្រោយពីជំនាញសាកសួររួចមានជនសង្ស័យ៦នាក់ជាប់ពាក់ព័ន្ធ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ចំណែកម្នាក់ទៀតជាអនីតិជនត្រូវបានអប់រំឱ្យវិលត្រឡប់ទៅលំនៅស្ថានវិញ។កម្លាំងជំនាញអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *