ព័ត៌មានជាតិ

ទទួលស្គាល់សមាសភាព ក្រុមការងារជនបង្គោល យុវជនថ្នាក់កណ្ដាល

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ ២០២២ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយស្រុកបាធាយ។

ជាមួយនោះមានក្រុមការងារសកម្មជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាដែលពិធីនេះប្រារព្ធធ្វើឡើង ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *