ព័ត៌មានជាតិ

លើកដែកបំពង់ទីប ចងមេក្រូ ប៉ះខ្សែកាបភ្លើង បណ្ដាលឲ្យឆក់ស្លាប់

ស្វាយរៀង៖បុរសម្នាក់បានលើកដែកបំពង់ទីបចងមេក្រូក្នុងពិធីមង្គលការកូនអ្នកភូមិប៉ះខ្សែកាបភ្លើងអត់ស្រោបបណ្តាលឱ្យឆក់ស្លាប់ភា្លមបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើង នៅភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បុរសដែលស្លាប់ ឈ្មោះយិន មករា អាយុ៣៧ឆ្នាំទីលំនៅភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានមករៀបចំចងមេក្រូដាក់នៅផ្ទះអ្នកភូមិដោយមានពិធីមង្គលការដោយចូលរោងជ័យ។ខណៈនោះជនរងគ្រោះបានលើកដែកបំពង់ទីបចងមេក្រូទៅប៉ះខ្សែកាបបណ្ដាលឱ្យឆក់ស្លាប់ទោះជាមានការជួយសង្គ្រោះពីបងប្អូនជិតខាងយកកប់ដីខ្សាច់ដើម្បីស្រូបកម្តៅក្តី។
បន្ទាប់ពីនោះសមត្ថកិច្ចជំនាញសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យពិនិត្យសពដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *