ព័ត៌មានជាតិ

អគារពហុបំណងជាសមិទ្ធផលថ្មី នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម

 

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្ដាល រួមមានឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២ អញ្ជើញក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា កសាងអគារទីស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម។
ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីនេះប្រារព្វធ្វើឡើងនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។

អគារពហុបំណងនេះ ជាសមិទ្ធផលថ្មីនៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលបម្រើឱ្យដល់សកម្មភាពសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។ក៏ដូចយុវជនក្នុងខេត្តកំពង់ចាមទាំងមូលទាំងក្នុងវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងខេត្តផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *