ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បើកម៉ូតូធំយ៉ាងលឿន បានបុកទួលបន្ថយល្បឿនទទឹងផ្លូវ ដួលស្លាប់

ស្វាយរៀង៖បុរសម្នាក់បើកម៉ូតូធំយ៉ាងលឿនបានបុកទួលបន្ថយល្បឿនទទឹងផ្លូវដួលបោកក្បាលស្លាប់និងម៉ូតូជ្រុលទៅបុកម៉ូតូម៉ាកLet’sទៀតបណ្តាលឱ្យស្ត្រីម្នាក់រងរបួស។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវលេខ៣១៤ ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី១៣ ខែមករាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូម៉ាកហុងដាម៉ាក CB ពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ១JC -៣៥៥០ បើកបរដោយឈ្មោះតូច វាសនា អាយុ៣០ឆ្នាំជាយោធារស់នៅភូមិ វាលយន្ដ ក្រុងស្វាយរៀង។ ម៉ួតូនេះកំពុងលឿនបានបុកទួលបន្ថយល្បឿនទទឹងផ្លូវក៏ដួលបោកក្បាលស្លាប់ភ្លាម។ពេលនោះម៉ូតូរងគ្រោះបានជ្រុលទៅប៉ះម៉ួតូម៉ាកLet’s ឱ្យដួលបណ្តាលឱ្យស្ត្រីឈ្មោះថន ស្រីលក្ខណ៍ អាយុ២៧ឆ្នាំបុគ្គលិកអេស៊ីលីដារងរបួស។
បន្ទាប់មកសមត្ថកិច្ចចុះយកមធ្យោបាយទាំង២ទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *