ព័ត៌មានសន្តិសុខសង្គម

ស្ត្រីចិនបើករថយន្តទំនើប បុកដើមឈើ និងហួសទៅបុកខឿនផ្លូវ

ភ្នំពេញ៖រថយន្តទំនើបម៉ាក rang rover បើកបរដោយស្ត្រីជនជាតិចិនម្នាក់បានបុកដើមឈើបាក់មួយដើមរួចបន្តទៅបុកថ្មខឿនផ្លូវទៀតទៅមុខលែងរួច។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅតាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនកាលពីម៉ោងជាង៥ភ្លឺចូលថ្ងៃទី១៤ ខែមករាឆ្នាំ២០២២។មុនកើតហេតុស្ត្រីជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកrang rover ផ្លាកលេខ ភ្នំពេញ 2BC-1118 តាមផ្លូវព្រះនរោត្តមក្នុង ល្បឿនលឿន ។
រថយន្តនេះបានរេចង្កូតឡើងចិញ្ចើមផ្លូវទៅបុកដើមឈើបាក់មួយដើមរួចហួស ទៅបុកផ្ទប់នឹងខឿនផ្លូវបណ្តាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។រីឯអ្នកបើកបរត្រូវសមត្ថកិច្ចបានឃាត់ខ្លួន។ក្នុងហេតុការណ៍នោះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
ក្រោយពីនេះផ្នែកចរាចរណ៍បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅនគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *