ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១១ខែមករានេះបានត្រៀមបញ្ជូនបុរសម្នាក់ពាក់ព័ន្ធរក្សាទុក,ជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែមករាឆ្នាំ២០២២កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តនិងនគរបាលក្រុងកំពង់ឆ្នាំងបានចុះបង្ក្រាបករណីគ្រឿងញៀននៅភូមិទួលក្រឡាញ់ ក្រុងកំពង់ឆ្នាំងដោយចាប់បានជនល្មើសម្នាក់។ជនសង្ស័យឈ្មោះអ៊ុំម៉េងត្រាយ អាយុ៣២ឆ្នាំនៅភូមិចុងកោះសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ។
ក្នុងការបង្ក្រាបនេះកម្លាំងបានដកហូតវត្ថុតាងមួយកញ្ចប់ធំទម្ងន់០៤,៦០ក្រាម-ទូរសព្ទ១គ្រឿង និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *