ព័ត៌មានសន្តិសុខសង្គម

ឈប់ត្រី ក៏ឆ្លងចរន្តភ្លើង ឆក់ស្លាប់២នាក់ នៅក្រុងក្រចេះ

ក្រចេះ៖បុរស២នាក់បាននាំគ្នាទៅឆក់ត្រីក្នុងបឹងមួយកន្លែងត្រូវឆ្លងចរន្តភ្លើងឆក់ស្លាប់២នាក់ នៅបឹងរំលាច ស្ថិតក្នុងភូមិទី១ សង្កាត់រកាកណ្តាល ខេត្តក្រចេះកាលពីយប់ថ្ងៃទី២ខែមករាឆ្នាំ ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា៖បុរសដែលស្លាប់ទាំង២នាក់-ឈ្មោះម៉ឺនសារុន ភេទប្រុស អាយុ ៣៦ឆ្នាំនិង-ឈ្មោះស៊ឹម គង់ ភេទប្រុស អាយុ ២៧ឆ្នាំទាំង២នាក់នៅភូមិទី២ សង្កាត់រកាណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
ក្រោយទទួលបានព័ត៌មាននៅព្រឹកពីថ្ងៃទី៤ខែមករា សមត្ថកិច្ចជំនាញជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យសាកសព និងបញ្ជាក់ថាៈឈ្មោះម៉ឺនសារុននិងឈ្មោះស៊ឹមគង់បាននាំគ្នាយកឧបករណ៍ឆក់ត្រីទៅឆក់ត្រី បណ្តាលឱ្យឆក់ស្លាប់ទាំងពីនាក់តែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *