ព័ត៌មានសន្តិសុខសង្គម

តខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេស ឆក់ស្លាប់ខ្លួនឯង

ស្វាយរៀង៖បុរសម្នាក់តខ្សែភ្លើងឆក់ត្រីក្នុងស្រែខុសបច្ចេកទេសបណ្ដាលឱ្យឆ្លងចរន្តឆក់ស្លាប់ខ្លួនឯងស្ថិតនៅភូមិព្រៃបឹង ស្រុករំដួល ខេត្តស្វាយរៀងកាលពីថ្ងៃទី១៩ ខែធ្នូ។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះឆុងសាភ័ណ្ឌអាយុ៣៩ឆ្នាំរស់នៅ ភូមិឃុំខាងលើ។អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុបុរសដែលស្លាប់បានដើរទៅស្រែដោយមានកាន់ប្រដាប់ឆក់និងខ្សែភ្លើងទៅជាមួយ។ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថា ឈ្មោះឆុងសាភ័ណ្ឌត្រូវខ្សែភ្លើងឆក់ស្លាប់ក្នុងទឹកស្រែ។
ពេលនោះប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះដោយយកដីខ្សាច់កប់ខ្លួនដើម្បីស្រូបកម្តៅតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។បន្ទាប់មកកម្លាំងនគរបាលជំនាញជាមួយគ្រូពេទ្យចុះពិនិត្យសពហើយបានបញ្ជាក់ថា បុរសនោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់មែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *