ព័ត៌មានសន្តិសុខសង្គម

បាក់ច្រាំងទន្លេធ្លាក់ផ្ទះចំនួន២ចូលក្នុងទឹករួមទាំងទ្រព្យសម្បត្តិ

ក្រចេះ៖ច្រាំងទន្លេបានបាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះនិងទ្រព្យសម្បត្តិបាក់ធ្លាក់ចូលក្នុងទឹកទន្លេមេគង្គបណ្តាលឱ្យខូចខាតអស់ទាំងស្រុង។ហេតុការណ៍ដ៏អកុសលនេះបានកើតឡើង នៅភូមិធំ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះកាលពីរសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា នៅថ្ងៃកើតហេតុម្ចាស់ផ្ទះបានទៅធ្វើការឆ្ងាយហើយបានទូរសព្ទប្រាប់ឱ្យកូននៅផ្ទះត្រូវមានការប្រុងប្រយ័ត្នព្រោះនៅ ភូមិផ្នែកខាងលើមួយចំនួនមានការបាក់ស្រុតច្រាំងទន្លេ។មន្ត្រីដដែលបានបន្តថា លុះនៅរសៀលថ្ងៃទី១៧តុលាច្រាំងទន្លេជាប់ផ្ទះជនគ្រោះមានប្រេះដីបន្តិចបន្តួច។តែគាត់នឹកស្មានថាមិនអីម្ចាស់ក៏ចុះទូកទម្លាក់ឈើដែលទើបដឹកមកដល់នោះចេញសិន ។
មួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងបាក់ស្រុតផ្ទះចំនួនពីរខ្នងផ្ទះនៅជិតគ្នានោះធ្លាក់ចូល ក្នុងទន្លេមេគង្គតែម្តងបណ្ដាលឱ្យលិចគ្រឿងឈើនិងទូកចំនួន២គ្រឿងទៀតរួមនិងសម្ភារផ្សេងៗទៀតកប់បាត់ក្នុងដីនោះតែម្តង។តែក្នុងហេតុការណ៍នេះមិនមានប៉ះពាល់ដល់ជីវិតមនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *