ព័ត៌មានជាតិ

បិទបញ្ចប់ការងារចុះសាវនកម្ម ត្រួតពិនិត្យលើស្រូវ សេរីរាង្គនៅស្រុកចំនួន២

ព្រះវិហារ៖ ក្រុមការងារសវនកម្មមក ពីស្ថាប័ន ECOCERT ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះ បានបិទបញ្ជប់ការងារចុះសវនកម្មត្រួតពិនិត្យ លើស្រូវសរីរាង្គតាមស្តង់ដារ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក EU/NOP ។
ក្នុងគម្រោងកិច្ចសន្យាផលិតកម្មកសិកម្ម រវាងក្រុមហ៊ុន Golden Rice និងសហគមន៍កសិកម្មចំនួន៧ ស្តីពីការផលិត និងផ្គត់ផ្គង់ ស្រូវ សរីរាង្គ ស្ថិតក្នុងស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ក្រោមការសម្របសម្រួល ពីសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។

នេះជាឆ្នាំទី៣ហើយ ចាប់ពីឆ្នាំ២០១៩មកដែលក្រុមហ៊ុន Golden Rice បានចុះកិច្ច សន្យាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ និងអនុលោមតាម អនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុនGoldeb Rice និង សហភាពសហគមន៍ កសិកម្ម ព្រះវិហារ មានជ័យ ។ សម្រាប់ ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Golden Rice បានបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍ចំនួន៧ មានបរិមាណសរុប ១.៥០០តោន ពីកសិករ មានចំនួន ១.១៤០គ្រួសារផងដែរ។

នេះជាការខិតខំប្រឹងប្រែង ពីលោក ពឹងទ្រី ដា ប្រធាន មន្ទី កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្ត ព្រះវិហារ ដែលបានផ្តល់នូវការសម្របសម្រួលរវៀងក្រុមហ៊ុន និងសហគម និងការគាំទ្រអោយការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសរីរាង្គនេះប្រកបដោយភាពជោគជ័យរវៀងក្រុមហ៊ុនបញ្ជាទិញនិងប្រជាសហគមផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *