ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊ីទែនប្រេង ក្រឡប់កំពប់ប្រេងពេញផ្លូវជាតិលេខ៤ ត្រូវប្រយ័ត្នរអិល

 

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍នៅថៃ្ងទី១៧ ខែតុលា ឆ្នាំ២០២១នេះបានកើតឡើងដោយខ្លួនឯង។ករណីនេះគឺមកពីអ្នកបើកបរប្រើល្បឿនហួសកំណត់ បណ្ដាលឱ្យរថយន្ដស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុន សូគីម៉ិច ក្រឡាប់កំពប់ហៀរប្រេងពេញផ្លូវជាតិលេខ៤។នៅចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ ស្ថិតក្នុងភូមិទី១ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលត្រូវអ្នកដំណើរប្រុងប្រយ័ត្នរអិល ។

កម្លាំងនគរបាលចរាចរណ៍ស្រុកភ្នំស្រួច និងក្រុមការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នគរបាលខេត្ដកំពង់ស្ពឺ បានការនៅគោលដៅកើតហេតុ ។ជាមួយនោះសូមអ្នកធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៤ ឆ្លងកាត់ចំណុចកើតហេតុ មេត្ដាជ្រាប និងប្រុងប្រយ័ត្នរអិលដួល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *