ព័ត៌មានសន្តិសុខសង្គម

នគរបាលចាប់ជនសង្ស័យ៣នាក់ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលបានចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនកាលពីថ្ងៃទី៨ ខែតុលាឆ្នាំ២០២១។
លោកវរសេនីយ៍ទោផន អូន អធិការរងនគរបាលខណ្ឌចំការមនបានឱ្យដឹងថា កម្លាំងជំនាញបានចាប់ជនសង្ស័យ៣នាក់៖ឈ្មោះកុយ ដា ភេទស្រី អាយុ២៧ឆ្នាំ,ឈ្មោះយិន លីតុងជាប្តីរបស់ឈ្មោះកុយ ដា អាយុ២០ឆ្នាំស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ដកហូតវត្ថុតាង គ្រឿងញៀន៣កញ្ចប់ធំ ២កញ្ចប់តូចនិងឈ្មោះវឿន ទ្បា ចាប់ខ្លួននៅសង្កាត់ផ្សារដើមថ្កូវ។
លោក អធិការរង បានប្រាប់ឱ្យដឹងថា ឈ្មោះយិន លីតុង បានឆ្លើយថា គញរឿងញៀននេះខ្លួនទិញពីឈ្មោះវឿន ទ្បានៅខាងក្រោយក្រុមហ៊ុន QB ភូមិ 5 សង្កាត់ផ្សារដើមថ្កូវ ។ផ្នែកជំនាញបានកសាងសំណុំរឿងនឹងបញ្ជូនទៅតុលាការភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *