ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ១២នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលខេត្តត្រៀមបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១២នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ។ជនទាំង១២នាក់នេះត្រូវសមត្ថកិច្ចចាប់បានកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នៅផ្ទះសំណាក់ “មូនហៅស្ស”ក្នុងភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ក្រុមប្រុស-ស្រី១២នាក់នេះ ឈ្មោះជា សម្បត្តិ អាយុ២២ឆ្នាំ,ឈ្មោះរាគ រឿន អាយុ២៥ឆ្នាំ,ឈ្មោះ ថា វ៉ាន់ថា អាយុ២៧ឆ្នាំ,ឈ្មោះជា លីនភេទស្រីអាយុ២១ឆ្នាំ,ឈ្មោះភីសុផលអាយុ៣៧ឆ្នាំ,ឈ្មោះទីន សាភីគី អាយុ២៣ឆ្នាំ,ឈ្មោះនួន លក្ខិណា ភេទស្រី អាយុ១៧ឆ្នាំ។
ឈ្មោះម៉ៅ ឈុនម៉ាល័យភេទស្រី អាយុ១៨ឆ្នាំ,ឈ្មោះឃឹម ពេជ្ររាសី ភេទស្រី អាយុ២១ឆ្នាំ,ឈ្មោះកែវ រ៉ូហ្សា អាយុ២១ឆ្នាំ,ឈ្មោះវី រក្សា អាយុ១៩ឆ្នាំនិងឈ្មោះណាង សុខា អាយុ៣៤ឆ្នាំ។ជនប្រុសទាំង១២នាក់ទីលំនៅ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចចាប់បានវត្ថុតាង៖គ្រឿងញៀនប្រភេទមេកេតាមីន២ថង់-ប្រភេទអ៊ុចស្តាស៊ី១ចំហៀង -សម្ភារសម្រាប់ប្រើប្រាស់គគឿងញៀនមួយចំនួន។ បច្ចុប្បន្នជនល្មើស និងវត្ថុតាងត្រូវផ្នែកជំនាញត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *