ព័ត៌មានសន្តិសុខសង្គម

ម៉ូតូសណ្ដោងរ៉ឺម៉កបុករថយន្តទំនើបរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖រថយន្ដទំនើបម៉ាកPORSCH បានបើកបត់ឆ្លងផ្លូវចូលផ្ទះក្នុងបុរីត្រូវម៉ូតូសណ្តោងរ៉ឺម៉ក បុកពេញទំហឹងបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
មុនមានគ្រោះថ្នាក់ស្រ្តីម្នាក់បើករថយន្តម៉ាក PORSCH ពាក់ផ្លាកលេខភ្នំពេញ 2AV-7392 តាម ផ្លូវជាតិលេខ6A ។មកដល់កន្លែងកើតហេតុរថយន្តនេះក៏បត់ឆ្លងផ្លូវចូលក្នុងបុរីមេគង្គឌឹរូយ៉ាល់ ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កកែច្នៃមកពីមុខ ក្នុងល្បឿនលឿន ជ្រុលបុកផ្ទប់រថយន្តចំទ្វារចំហៀងខាងស្ដាំបណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉ករងរបួសធ្ងន់ ។ ចំណែករថយន្ត ធ្លុះទ្វារមុខ និងផ្ទុះពោងសុវត្ថិភាពទាំងពីរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ យករថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក ទៅរក្សាទុកបណ្តោះអាសន្ន នៅស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *