ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ៣នាក់ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានចាប់ជនសង្ស័យ៣នាក់ករណីជួញដូរគ្រឿងញៀន នៅសង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវកាលពីយប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យឈ្មោះផល សុខចាន់ ភេទស្រី អាយុ ១៦ឆ្នាំ,ឈ្មោះអៀម ដុល្លាភេទប្រុស អាយុ ៣៤ឆ្នាំ,ឈ្មោះពៅ សារឿន អាយុ៣៨ ឆ្នាំអ្នកទាំ៣នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សម្ភារដកហូតរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៣កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ភ្នំពេញដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *