ភ្នំពេញ៖បុរសម្នាក់បើករថយន្តឡិចស៊ីសបានជ្រុលទៅបុកអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម កំពុងឆ្លងផ្លូវបណ្ដាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។រថយន្តបង្កម៉ាកឡិចស៊ីស RX-330 ពាក់ផ្លាកលេខភ្នំពេញ 2AW-6395 ។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ពាក់ផ្លាកលេខភ្នំពេញ 1GX-4076 ។គេមិនទាន់បានដឹងពីអត្តសញ្ញាណអ្នកបើកបរនិងស្ត្រីរងគ្រោះនៅឡើយទេ។
បន្ទាប់កើតហេតុ កម្លាំង នគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកន្លែងកើតហេតុ នាំយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយ៕