ព័ត៌មានសន្តិសុខសង្គម

ឆេះហាងគុយទាវមួយកន្លែង បង្កការខូចខាតសម្ភារៈអស់ជាច្រើន

ភ្នំពេញ៖អគ្គិភ័យមួយបង្កពីការឆ្លងចរន្តអគ្គិសនីបានឆាបឆេះហាងគុយទាវមួយកន្លែងបណ្តាលឱ្យខូចខាតសម្ភារក្នុងហាងអស់ជាច្រើន។
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅហាងគុយទាវ យីហោ ឡូសឺ ផ្ទះលេខP63 ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ZHANG PENG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិនមុខរបរ ម្ចាស់ហាងគុយទាវឡូសឺ។ចំពោះមូលហេតុនៃការឆាបឆេះហាងនេះគឺមកពីឆ្លងចរន្តអគ្គិសនី។
លោកបានបន្តថា ភ្លើងបានឆេះបំផ្លាញផ្ទះថ្មដែលមានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រឆេះបន្ទប់គេងជាន់ទី២ អស់ទាំងស្រុងនិងសម្ភារប្រើប្រាស់មួយចំនួន។តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *