ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ពោធិ៍សាត់៖រថយន្តនិងម៉ូតូបុកគ្នាបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់នៅផ្លូវជាតិលេខ៥ក្នុងភូមិត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់កាលពីយប់ថ្ងៃទី១៦ខែកញ្ញា។
លោកវរសេនីយ៍ឯកនាង វុធ អធិការដ្ឋាននគរបាលស្រុកបាកានបានឱ្យដឹងថា រថយន្តម៉ាកកាមរីបើកពីកើតទៅលិច។មកដល់កន្លែងកើតហេតុបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យ បុរសម្នាក់ឈ្មោះភួង សយ អាយុ៤៦ឆ្នាំរស់នៅ ឃុំត្រពាំងជងស្រុកបាកាន រងរបួសធ្ងន់។


ក្រោយមកតែកុងរថយន្តបានរត់គេចខ្លួនបាត់។រីឯអ្នករងរបួសត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។សមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលត្រពាំងជងរង់ចាំការដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *