ព័ត៌មានសន្តិសុខសង្គម

គោយន្តកន្ត្រៃឈប់នៅលើចិញ្ចើមផ្លូវពេលយប់ ម៉ូតូបុកពីក្រោយរបួសធ្ងន់៣នាក់

ឧត្តរមានជ័យ៖គោយន្តកន្ត្រៃបានឈប់ចតនៅចិញ្ចើមផ្លូវពេលយប់អត់ដាក់អ្វីឱ្យឃើញម៉ូតូបើកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់៣នាក់។គ្រោះថ្នាក់ នេះបានកើតឡើងនោះលើផ្លូវជាតិលេខ៥៨ ក្នុងភូមិហាលៀម ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យកាលពីយប់ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ធូ សុភា នគរបាលចរាចរណ៍ផ្លូវគោកខេត្តបានឱ្យដឹងថា អ្នករងរបួសធ្ងន់ ឈ្មោះលាក់ សុខសាន ភេទស្រី,ឈ្មោះ ភ័ណ្ឌ ភារាក់ ភេទស្រី អាយុ៣០ឆ្នាំ,និងឈ្មោះ សឿន ញ៉ាក់ ភេទប្រុស អាយុ៣៨ឆ្នាំជាកងទ័ពទាំង៣នាក់នៅភូមិថ្មដូន ខេត្តឧត្តរមានជ័យ។រីឯអ្នកបើកគោយន្តកន្ត្រៃឈ្មោះ សូរ មណ្ឌល ភេទប្រុស អាយុ២៥ឆ្នាំ ។


លោកបាន បន្តថា មូលហេតុដែលកើតឡើងគឺគោយន្តឈប់មិនបានដាក់សញ្ញាសម្គាល់ ទើប ម៉ូតូមកបុកពីក្រោយតែម្តង៕ជំនាញបានមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបន្ទាយអំពិល ដើម្បីចាត់ការបន្ត ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *