ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបវ៉ាជែងទៅបុកម៉ូតូ២គ្រឿង របួសធ្ងន់២នាក់

កណ្តាល៖រថយន្តម៉ាកFord Rangerប្រើល្បឿនលឿនបានវ៉ាជែងបំពានផ្លូវផ្ទុយទិសក៏បុកម៉ូតូ២គ្រឿងមកពីមុខបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើនៅផ្លូវជាតិលេខ១ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាក Ford Ranger អ្នកបើបរឈ្មោះវ៉ា សុផាត អាយុ៥៣ឆ្នាំនៅ ស្រុកបាភ្នំ ខេត្តព្រៃវែង។ជនរងគ្រោះឈ្មោះ ហ៊ន រ៉ាយុទ្ធ អាយុ២២ឆ្នាំ នៅខេត្តព្រៃវែង របួសធ្ងន់ជិះម៉ូតូម៉ាក Honda C125 ។ឈ្មោះធឿន សីហា អាយុ២១ឆ្នាំនៅខេត្តកណ្តាលរបួសធ្ងន់ជិះម៉ូតូម៉ាកHonda C125 ។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងនិងយកម៉ូតូទាំង២គ្រឿងនិងរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *