ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ចោរបានម្នាក់ ករណីលួចម៉ូតូ

កណ្ដាល៖កម្លាំងនគរបាលបានដេញចាប់ចោរបានម្នាក់ក្នុងចំណោមក្រុមមានគ្នា៤នាក់ករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនឌីខេ។
នគរបាលបានឱ្យដឹងថា ករណីនេះកើតនៅ ភូមិព្រៃថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ម្ចាស់ម៉ូតូឈ្មោះ ឡូញ លន អាយុ ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឌីខេ នៅ ខេត្តកណ្ដាល។រីឯជនសង្ស័យ ឈ្មោះ អ៊ុច សុខខេង ភេទប្រុស អាយុ ៣០ ឆ្នាំ នៅ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំណេកបក្ខពួក៣នាក់ទៀតពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនសមត្ថកិច្ចកំពុងបន្តតាមចាប់។
មុនកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ដោយជាប់សោរនៅនឹងម៉ូតូនោះ។ ស្រាប់តែក្រុមជនសង្ស័យមានគ្នា៤នាក់ជិះរថយន្តមួយគ្រឿងមកឈប់រួចម្នាក់ ដើរសំដៅម៉ូតូ ហើយក៏ ជិះចេញទៅ។ ពេលនោះ ពលរដ្ឋជិតខាងនិងសមត្ថកិច្ចបាននាំគ្នា ដេញតាម តែជនសង្ស័យបានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងបឹងត្រូវចាប់បានម្នាក់រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *