ព័ត៌មានសន្តិសុខសង្គម

រថយន្តធំដឹកខ្សាច់ បើកកៀររថយន្តតូចកៀបជាប់បង្គោលភ្លើង

ភ្នំពេញ៖រថយន្តធំដឹកខ្សាច់កំពុងបើកបានបួងចង្កូតបត់ក៏កៀររថយន្តម៉ាកBMWគាបជាប់សសរភ្លើងបណ្តាលឱ្យរថយន្តទំនើបនោះខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងនៅមុខវត្តចាក់អង្រែក្រោម តាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ កាលពី យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។
មុនកើតហេតុរថយន្តធំដឹកខ្សាច់ម៉ាកហ៊ីយ៉ាន់ដាយបើក តាមបណ្ដោយផ្លូវជាតិលេខ២មកដល់កន្លែងកើតហេតុក៏បានបត់ស្តាំ។ពេលនោះក៏មានរថយន្តស៊េរីទំនើបម៉ាក BMW ផ្លាកលេខ ភ្នំពេញ2AG-8797 បើកបរដោយជនជាតិចិនស្របទិសគ្នាត្រូវរថយន្តដឹកដីកៀរទៅគាបជាប់នឹងសសរភ្លើងបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ តែ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *