ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់សងខាង

ភ្នំពេញ៖ម៉ូតូក្រុមហ៊ុនដឹកជញ្ជូនបានបើកបត់ត្រូវម៉ូតូក្រុមហ៊ុនដឹកជញ្ជូនមួយផ្សេងទៀតបើកមកបុកធ្វើឱ្យរបួសធ្ងន់សងខាងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីម៉ោង១១ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។
សាក្សីបានប្រាប់ឱ្យដឹងថា ម៉ូតូដឹកជញ្ជូនក្រុមហ៊ុន NHAM24.COM ម៉ាកហុងដាឌ្រីម បើកតាមបណ្តោយផ្លូវR8 ។មកដល់ កែងផ្លូវបេតុងម៉ូតូឌ្រីមក៏បានបត់ឆ្វេង ស្រាប់តែមានម៉ូតូម៉ាកស៊ុយសុយគីឡែតរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយផ្សេងទៀតគេមិនបានប្រាប់ឈ្មោះក្រុមហ៊ុនទេ។ បានជ្រុលមកបុកគ្នាពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់សងខាង៕

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *