ព័ត៌មានសន្តិសុខសង្គម

បើករថយន្តឆ្លងផ្លូវទៅបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់

ភ្នំពេញ៖រថយន្តមិនស្គាល់ម៉ាកបានបើកឆ្លងផ្លូវទៅបុកអ្នកជិះម៉ូតូបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមរីឯរថយន្តបង្កហេតុបានបើករត់គេចបាត់។


ហេតុការណ៍នេះកើតឡើង នៅតាមបណ្ដោយផ្លូវជាតិ លេខ៣ម្តុំមុខបុរីពិភពថ្មី៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។អ្នកដែលស្លាប់ ឈ្មោះ ហម សំណាង ភេទប្រុស អាយុ២៣ឆ្នាំជាជាងសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុ ។បុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ។


ក្រោយកើតហេតុនគរបាល ខណ្ឌបានចុះមកវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំប្រគល់ជូនសាច់ញាតិវិញ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *