ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកអ្នកជិះម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖រថយន្តបើកបុកអ្នកជិះម៉ូតូពីក្រោយ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ពេលចេញទៅទិញត្រីនៅត្រង់ខ្លោងទ្វារវត្តសំរោងអណ្ដែតលើ ផ្លូវហាណូយ ខណ្ឌសែនសុខ កាលពីម៉ោងជាង ៣ទៀបភ្លឺចូលថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១ ។


ជនរងគ្រោះឈ្មោះ ឡុក ថុន អាយុ ៦៥ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ចំណែករថយន្តបង្កមិនចាំម៉ាកបានបើករត់គេចបាត់។មុនកើតហេតុបុរសរងគ្រោះ ជិះម៉ូតូ ម៉ាក សង់កូរ៉េ និងមានដឹកឡាំងសម្រាប់ដាក់ត្រីពីក្រោយ តាមផ្លូវហាណូយប្រុងទៅទិញត្រីនៅផ្សារព្រែកព្នៅ ។
មកដល់កន្លែងកើតហេតុ ក៏មានរថយន្តមិនចាំម៉ាក បានបើកមកពីក្រោយក្នុងល្បឿនលឿន រួច បុកម៉ូតូពេញទំហឹង បណ្តាលឱ្យម៉ូតូនិងមនុស្សខ្ទាតផ្លោងជាច្រើនម៉ែត្របណ្តាលឱ្យបោកក្បាលស្លាប់ភ្លាម។ចំណែកឯរថយន្តបង្ក បើកគេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *