ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នា បណ្ដាលឲ្យយុវជនម្នាក់ស្លាប់

 

បាត់ដំបង៖រថយន្តហាយឡេនឌ័របើកលឿនបានបុកជាមួយម៉ូតូបណ្តាលឱ្យយុវជនម្នាក់ស្លាប់ លើកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីថ្ងៃទី ២៩ ខែសីហា ។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយភាគីខាងម៉ូតូ បានបើកលឿនហើយរ៉េចង្កូតទៅចូលចំណែកផ្លូវខាងឆ្វេងដៃក៏បុកគ្នាពេញទំហឹងជាមួយ រថយន្តមកពីមុខបណ្តាលឱ្យស្លាប់តែម្តង។យុវជនដែលស្លាប់ឈ្មោះហួត លីហួរ អាយុ ១៧ ឆ្នាំ រស់នៅ ស្រុកមោងឬស្សី ម៉ូតូម៉ាកហុងដាឃ្លីក ពាក់ផ្លាកលេខ បាត់ដំបង ១V-០៨២៤ ។រីឯ រថយន្តម៉ាកហាយឡេនឌ័រ ពាក់ផ្លាកលេខ ពោធិ៍សាត់ ២B-៧៧៤៧ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *