ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ចោរម្នាក់ពីបទគាស់ដំបូលជង្រុកលួចសម្ភារៈ

បាត់ដំបង៖សមត្ថកិច្ចបានចាប់ចោរម្នាក់ពេលកំពុងគាស់ដំបូលជង្រុកចូលលួចសម្ភារកសិកម្មរបស់ពលរដ្ឋជាច្រើនមុខ។មន្ត្រីនគរបាលបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះអ៊ិន ផាន់ណា ភេទស្រី អាយុ ៥១ឆ្នាំ រស់ នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល។ជនសង័្សយដែលលួចគាស់ដំបូងជង្រុកឈ្មោះសូ សំណាង អាយុ ៣៥ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។
ជនសង្ស័យដែលមានបក្ខពួក២នាក់បានលួចគាស់ដំបូលជង្រុកលួចយកម៉ាស៊ីនបូមទឹក១គ្រឿង, កង់រទេះគោ១គូ, រទេះអូស១ និងពូថៅ ១។កម្លាំងសមត្ថកិច្ចបានចេញ ចាប់ជនសង័្សយម្នាក់ឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកសម្ភារកសិកម្មមួយចំនួនពេលដែលជននេះប្រុងដឹកចេញ។ ចំណែកសម្ភារ ប្រគល់ឱ្យម្ចាស់វិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *