ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកអ្នកឆ្លងផ្លូវឲ្យរបួសធ្ងន់ រួចបើករត់ត្រូវពលរដ្ឋចាប់បាន

ភ្នំពេញ៖អ្នកបើករថយន្តឡិចស៊ីស RX-330 បានបុកអ្នកដើរឆ្លងផ្លូវក៏ដួលរបួសធ្ងន់នៅផ្លូវ ២០០៤ ក្នុងភូមិស្លែងរលើង ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែសីហា។
រថយន្តបង្ក ពាក់ផ្លាកលេខភ្នំពេញ2BA-1891ធ្វើដំណើរតាមផ្លូវ ២០០៤ បានបុកបុរសម្នាក់ដើរឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យដួលបោកនឹងថ្នល់សន្លប់បាត់ស្មារតីរងរបួសធ្ងន់។ក្រោយកើតហេតុរថយន្តបង្កនេះបានព្យាយាមបើករត់ តែត្រូវពលរដ្ឋដេញចាប់បានរួមមាន ប្រពន្ធនិងកូនរួមដំណើរជាមួយប្រគល់ឱ្យសមត្ថកិច្ច។
សមត្ថកិច្ចជំនាញបានចុះយករថយន្តនិងអ្នកបើកបរទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយ៕

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *