ភ្នំពេញ៖រថយន្តធំឃ្លុបម៉ាកហីយ៉ាន់ដាយអ្នកបើកបរប្រើល្បឿនលឿនខណៈមានរថយន្តឆ្លងកាត់ក៏បួងចង្កូតជ្រុលឡើងលើសួនច្បារហួសទៅបុកបង្គោលផ្លាកសញ្ញាខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងនៅមុខច្រកចូលវត្តជន្លង់ម្លូតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។មុន កើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ៣។មកដល់កន្លែង កើតហេតុក៏មានរថយន្តបើកឆ្លងផ្លូវហើយ រថយន្តហ៊ីយ៉ាន់ដាយចាប់ហ្វ្រាំងមិនជាប់ក៏បួងចង្កូត ជ្រុលឡើងលើសួនច្បារ បុកបង្គោលផ្លាកសញ្ញាអស់មួយដើមទាំងរថយន្តរងការខូចខាតធ្ងន់ធ្ងរតែមិនមានមនុស្សរងរបួសទេ។
ក្រោយកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លូនបាត់ បន្ទាប់មកសមត្ថកិច្ចចុះវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕