ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនបុរសម្នាក់ ដែលកាប់បុរសម្នាក់ទៀតស្លាប់ ក្នុងស្រុកមេមត់

ត្បូងឃ្មុំ៖នគបាលបានចាប់ខ្លួនបុរសជាឃាតក អាយុ២៧ ឆ្នាំម្នាក់ ដែលបានកាប់បុរសម្នាក់ទៀតឱ្យស្លាប់ពេលកំពុងអង្គុយហូបបាយក្បែរផ្ទះ ក្នុងភូមិត្បូងវត្ត ស្រុកមេមត់ នៅថ្ងៃទី២៧កក្កដានេះ។
ប៉ុន្តែមុនឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់នេះ កម្លាំងនគរបាលបានឡោមព័ទ្ធបន្ទប់លាក់ខ្លួនរបស់ជននេះ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកទម្លាយជញ្ជាំង ទើបជននោះប្រគល់ខ្លួនឱ្យចាប់តាមសម្រួល ដោយមានវត្ថុតាងកាន់នឹងដៃ កាំបិតផ្គាក់មួយ ពូថៅ មួយ ដែកឆាបមួយ និងមានរបួសជើងបន្តិចដោយខ្លួនឯង។
មន្រ្តីនគរបាលបាននិយាយថា បុរសរងគ្រោះដែលបានស្លាប់ឈ្មោះ គីម ចាន់ អាយុ ៣២ ឆ្នាំ មានស្នាមរបួសចំកពីខាងក្រោយដាច់ឆ្អឹងដោយមុតកាំបិត។ ចំណែកជនល្មើសឈ្មោះ ហាយ សីហា អាយុ ២៧ ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុជាមួយជនរងគ្រោះដែរ។
ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន រហូតហៅថាបែកថ្នាំ គឺបានលបលួចដើរពីក្រោយយកកាំបិតកាប់លើជនរងគ្រោះពេលកំពុងអង្គុយហូបបាយ បណ្តាលឱ្យដួលស្លាប់ក្នុងថ្លុកឈាម។ជុំវិញករណីនេះ ខាងមន្រ្តីនគរបាលបានកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *