ព័ត៌មានជាតិ

មេទ័ពព្រះវិហារ ជំរុញមន្ត្រីក្រោមឱវាទឲ្យគោរពវិធានការការពារជំងឺកូវីដ១៩

ព្រះវិហារៈ លោក ច័ន្ទ សុភក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារកាលពីថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១បានប្រជុំផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ បានជ្រូតជ្រាបកាន់តែច្បាស់ចំពោះជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលខ្លាំងក្នុងសហគមន៍នាពេលបច្ចុប្បន្ន។
លោក មេបញ្ជាការបានក្រើនរំលឹកដល់កម្លាំងទាំងអស់តាមផ្នែកប្រតិ បត្តិការសឹករងគ្រប់បណ្ដាអង្គភាពចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទប់ ស្កាត់ក្នុងការចេញចូលរបស់ប្រជាពលរដ្ឋក្នុងភូមិបិទខ្ទប់មួយរយៈនៃការរីករាលដាលជម្ងឺកូវិដ១៩ ដែលកំពុងមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងក្រុមគ្រួសារនិងសហគមន៍។
លោក មេបញ្ជាការតំបន់សឹក បានបន្ថែមទៀតថា មេរោគកូវីដ-១៩ បម្លែងថ្មី ប្រភេទ Delta នេះ មានភាពឆ្លងសាហាវលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននេះ ។ដូច្នេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ត្រូវអនុវត្តឲ្យបានតាម ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *