ព័ត៌មានជាតិ

បញ្ជូនពលករ១០នាក់ ទៅធ្វើចត្តាឡឺស័កក្រោយត្រឡប់មកពីប្រទេសថៃ

បាត់ដំបង៖កម្លាំងចម្រុះបានរៀបចំបញ្ជូនពលករខ្មែរចំនួន១០នាក់ទៅមណ្ឌលធ្វើចត្តាឡីស័កក្រោយត្រឡប់មកពីប្រទេសថៃតាមផ្លូវកាត់ច្រករបៀងស្រុកសំពៅលូន។មន្ត្រីនគរបាលបានឱ្យដឹងថា៖កាលពីថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១កម្លាំងចម្រុះបានចុះល្បាតនាំខ្លួនពលករខ្មែរចំនួន១០នាក់អនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ពីខាងក្រៅចូលមកក្នុងប្រទេស។
ពលករទាំង១០នាក់នេះបាននាំគ្នាលួចឆ្លងដែនដោយចេញពីទឹកដីថៃ ហើយចូលមកកម្ពុជា វិញកាត់តាមភូមិគីឡូលេខ ៩ ឃុំជ្រៃសីមា និងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពលករខ្មែរទាំងអស់សរុបចំនួន ១០នាក់ រួមមាន: បុរសចំនួន៤នាក់ ស្ត្រី និងក្មេងចំនួន៦នាក់បាននាំគ្នាព្យាយាមគេចវេសមិនចូលធ្វើចត្តាឡីស័កក៏ត្រូវសមត្ថកិច្ចនាំខ្លួនតែម្តង។
បន្ទាប់ពីការសាកសួរ និងណែនាំអប់រំរួចរាល់កម្លាំងការពារគោលដៅតំបន់ព្រំដែនបានប្រគល់ពលករទាំង ១០នាក់ឱ្យទៅក្រុមគ្រូពេទ្យដើម្បីនាំយកទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *