ព័ត៌មានសន្តិសុខសង្គម

ឈើរាប់រយដុំ ដែលឈ្មួញលាក់ទុកក្នុងចំការស្វាយចន្ទី នៅស្រកវើនសៃ

ស្ទឹងត្រែង៖ឈើរាប់រយដុំដែលក្រុមឈ្មួញបានយកទៅលាក់ទុកនៅក្នុងចម្ការស្វាយចន្ទីមួយកន្លែងត្រូវគេឃើញនៅម្តុំភូមិប៉ាកាឡាន់ឃុំប៉ាកាឡាន់ស្រុកវើនសៃខេត្តរតនគិរីកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២១។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ឈើដែលឈ្មួញលាក់ទុកគឺនៅសេសសល់ពីដឹកចេញទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវនៃខេត្តរតនគិរីកន្លងមក។ប្រភពដដែលបានបន្តថា៖កំណាត់ឈើដែលគេដាក់រាយប៉ាយក្នុងចម្ការស្វាយចន្ទីនោះមានចំនួន១១៦ដុំ។
ក្នុងនោះមានឈើគគីរចំនួន៥៧ដុំហើយនិងឈើសាត្រាវមានចំនួន៥៩សន្លឹក។ប្រភេទឈើទាំងនេះគឺសុទ្ធតែមានតម្លៃនៅលើទីផ្សារ។គំនរឈើទាំងនោះសមត្ថកិច្ចពាក់ព័ន្ធពុំទាន់ចុះបង្ក្រាបនៅឡើយទេ។រហូតមកដល់ព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០២១នេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *