ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនជ្រុលទៅបុកស្លាកសញ្ញាដួលបាក់កស្លាប់

ក្រចេះ៖បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវកោងក៏ជ្រុលទៅបុកបង្គោលសញ្ញាផ្លូវពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងខ្លួនឯងត្រង់ផ្លូវកោងស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ តាំង ឡាលីន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិសួងលិចឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ជនរងគោះជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅអត់ផ្លាកលេខនៅលើផ្លូវជាតិក្រចេះ-ស្ទឹងត្រែង។ ពេលមកដល់កន្លែងកើតហេតុស្ថានភាពផ្លូវកោងក៏ជ្រុលទៅបុកនឹងបង្គោលសញ្ញាផ្លូវបណ្តាលឱ្យដួលបាក់កស្លាប់តែម្តង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *