Uncategorized

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខនាយ នាយរងនិងពលអាវុធហត្ថ ឈរជើងនៅតំបន់ក្រហម

 

ព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខនាយទាហាន នាយទាហានរង​ និងពលទាហាននៃកងរាជអាវុធហត្ថ ដែលឈជើងការពារតំបន់បិទខ្ទប់​ដែលជាតំបន់ក្រហម នៅទួលសង្កែ ខណ្ឌឬស្សីកែវ និងតំបន់បុរីរុងរឿង ខណ្ឌជ្រោយចង្វារ។ លោក​ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ត្រូវរក្សាអនាម័យ គោរពវិន័យ បទបញ្ជា ក្រមសីលធម៌ សុជីវធម៌ អនុវត្តនូវវិធាន ៣ ការពារ ៣ កុំ វិធានការសុខាភិបាល និងប្រកាន់ភ្ជាប់នូវទិសស្លោក ចំពោះប្រទេសជាតិ ត្រូវការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវគោរព បទល្មើសត្រូវតែបង្រ្កាប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *