ក្រចេះ៖កម្លាំងនគរបាលស្រុកសំបូរបានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ក្រោយពីពួកគេធ្វើសកម្មភាពចូលទៅលួចរ៉ែមាសពីក្រុមហ៊ុនរ៉ែមាសមួយកន្លែង នៅម្តុំអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរខេត្តក្រចេះកាលពីយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា អធិការនគរបាលស្រុកសំបូរបានដឹកនាំកម្លាំងចុះបង្រ្កាបបានបញ្ជាក់ឱ្យដឹងថា ពួកគេ៣នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់២៥ ខែមេសា ពាក់ព័ន្ធនិងករណីអំពើលួច។ជនសង្ស័យឈ្មោះស៊ិន សុខេត ហៅឌីអាយុ ៥២ឆ្នាំ,ឈ្មោះអាន វ៉ាវី អាយុ ២៩ឆ្នាំ និងឈ្មោះជឹម សុឡា អាយុ ២៤ឆ្នាំ។ទាំងបីនាក់ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា ក្នុងតំបន់ក្បែរក្រុមហ៊ុនរ៉ែ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ៕