ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ៤នាក់ ករណីលួចម៉ូតូនិងអ្នកសមគំនិត

 

ភ្នំពេញ៖កម្លាំងជំនាញអធិការខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១
កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០២១បានចាប់ជនសង្ស័យ៤នាក់ពីបទលួចម៉ូតូនិងសមគំនិត។ករណីនេះកើតឡើងនៅ ផ្លូវលេខ១៩៣ ក្រុម៧ភូមិ១សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះហេងសុជាតិហៅជាតិអាយុ៣៩ឆ្នាំមានប្រើប្រាស់គ្រឿងញៀន។ឈ្មោះសៅប៊ុនលីមហៅលីមអាយុ៣៧ឆ្នាំ,ឈ្មោះឆែមសាវ៉ាន់ហៅអាស្វីតអាយុ២០ឆ្នាំមុខរបរបើករថយន្តនិងឈ្មោះប្រាក់លីម៉ីហៅផាន់ណាភេទស្រីអាយុ១៧ឆ្នាំបុគ្គលិកក្រុមហ៊ុន។អ្នកទាំង៤ស្នាក់នៅផ្ទះជួលផ្លូវ៣៣៦សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកេងកង។

វត្ថុតាងដកហូត៖ម៉ូតូមួយគ្រឿងម៉ាកហុងដាម៉ូពាក់ផ្លាកលេខ1HA3682ជារបស់ជនរងគ្រោះចាប់យកពីជនសង្ស័យត្រូវសមត្ថកិច្ចប្រគល់ឱ្យជនរងគ្រោះវិញ។ជនសង្ស័យជាបក្ខពួកគេចខ្លួន៖ ឈ្មោះ អាអួន ហៅអាជ្រូកភេទប្រុសអាយុប្រហែល៣៩ឆ្នាំ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌបឹងកេងកងដើម្បីចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *