ព័ត៌មានជាតិ

ចុះបិទទីតាំងចំណតរថយន្តក្រុងក្រុមហ៊ុន”GTF”វក្រោយពីបានដឹកអ្នកវិជ្ជមានកូវីដ១៩

 

ព្រះវិហារ៖កាលពីថ្ងៃទី១៤ខែមេសាឆ្នាំ២០២១នេះមន្ត្រីមន្ទីរសុខាភិបាលខេត្តព្រះវិហារសហការជាមួយរដ្ឋបាលក្រុងព្រះវិហារ បានចុះបិទទីតាំងចំណតរថយន្តក្រុងរបស់ក្រុមហ៊ុន “GTF”ស្ថិតក្នុងក្រុងព្រះវិហារ ដែលបានដឹកអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ កែវឧស្សាហ៍កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២១កន្លងមក។

ជាមួយគ្នានេះ មន្ត្រីសុខាភិបាលក៏បានបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩នៅចំណតរថយន្តក្រុងក្រុមហ៊ុន “GTF”នឹងបានបន្តទៅបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩នៅផ្ទះឈ្មោះកែវឧស្សាហ៍ដែលមានផ្ទុកមេរោគកូវីដ១៩នៅភូមិពោធិ៍ឃុំពោធិ៍ស្រុកត្បែងមានជ័យទៀតផង។

លោកវេជ្ជបណ្ឌិតគួងឡូទីប្រឹក្សាក្រសួងនិងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានអំពាវនាវសុំឱ្យពលរដ្ឋនៅខេត្តព្រះវិហារបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការណែនាំនៃរាជរដ្ឋាភិបាល”៣កុំនិង៣ការពារ”។ក៏ដូចជាការណែនាំរបស់អាជ្ញាធរខេត្តព្រះវិហារដើម្បីការពារខ្លួនយើងក្រុមគ្រួសារយើងនិងសហគមន៍យើងពីការឆ្លងពីជំងឺកូវីដ១៩នេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *