ព័ត៌មានជាតិ

អាជ្ញាធរអំពាវនាវស្វែងរកអ្នកវិជ្ជមានគូវីដ-១៩ ចំនួន ២៩នាក់ រស់នៅក្នុងខណ្ឌឫស្សីកែវ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌឬស្សីកែវនៅថ្ងៃទី១៣ខែមេសា ឆ្នាំ២០២១នេះសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា,កាលពីថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៩ នាក់ រួមមាន ៖
១/ ស្ត្រី អាយុ ២១ ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅ នៅផ្ទះលេខ២៧៣B ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ។២/ ស្ត្រី អាយុ ២០ ឆ្នាំ មុខរបរ និស្សិតសាកលវិទ្យាល័យន័រតុនមានទីលំនៅ ផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ៣/ ស្ត្រី អាយុ ៥៧ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ២៤២៩ ផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។
៤/ បុរស អាយុ ២៧ ឆ្នាំ មានទីលំនៅ ផ្ទះលេខ២៤២៩ ផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។៥/ បុរស អាយុ ៤២ ឆ្នាំ មុខរបរ អ្នកដឹកឥវ៉ាន់នៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបន្ទប់ជួល ម្ដុំកុងស៊ីកាប់ជ្រូកភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ ។៦/ បុរស អាយុ ៤៥ ឆ្នាំ មានមុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះជួល ផ្លូវ៨៩ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
៧/ បុរស អាយុ ៤៣ ឆ្នាំ មានមុខរបរ លក់ដូរនៅផ្សារចាស់នៅផ្ទះ មានទីលំនៅ ផ្ទះជួល ផ្លូវ៨៩ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។៨/ កុមារី អាយុ ១៦ ឆ្នាំ មានមុខរបរ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិមានទីលំនៅ ផ្ទះជួល ផ្លូវ៨៩ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ។៩/ ស្ត្រី អាយុ ៣០ ឆ្នាំ មានទីលំនៅ នៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។
១០/ ស្ត្រី អាយុ ៣២ ឆ្នាំ មានទីលំនៅ នៅផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។១១/ កុមារី អាយុ ១៥ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ០៨៥៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។១២/ បុរស អាយុ ៥២ ឆ្នាំ មានមុខរបរ លក់ដូរផ្សារសេនជូរី មានទីលំនៅ ផ្ទះលេខ៦៨៩ ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។១៣/ បុរស អាយុ ៥៦ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ០៨៥៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។
១៤/ កុមារា អាយុ ១៤ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨C ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។១៥/ ស្ត្រី អាយុ ២៤ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨C ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ។១៦/ កុមារា អាយុ ១១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨C ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខ០ណ្ឌប្ញស្សីកែវ។
១៧/ កុមារី អាយុ ៨ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ២២២៩ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។១៨/ កុមារី អាយុ ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យប្ញស្សីកែវ មានទីលំនៅ ផ្ទះលេខ៧៦H ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ។
១៩/ ស្ត្រី អាយុ ២៥ ឆ្នាំ មានមុខរបរ លក់គ្រឿងក្រអូបនៅផ្សារអូរប្ញស្សី ផ្ទះលេខ១០A ផ្លូវ១៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។២០/ស្ត្រី អាយុ ៥១ ឆ្នាំ មានមុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ៣៥៧ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។២១/ ស្ត្រី អាយុ ៦៤ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ៨៤H ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ(បានធ្វើចត្តាឡីស័កនៅមណ្ឌលព្រែកព្នៅ)។
២២/ កុមារី អាយុ ១៦ ឆ្នាំ មានមុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី ផ្ទះលេខ១០A ផ្លូវ១៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។២៣/ ស្ត្រី អាយុ ២២ឆ្នាំ មានមុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី ផ្ទះលេខ៨A សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។២៤/ បុរស អាយុ ២៦ ឆ្នាំ មានមុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី ផ្ទះលេខ៨E សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។២៥/ ស្ត្រី អាយុ ១៨ ឆ្នាំ មានមុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
២៦/ ស្ត្រី អាយុ ២៨ ឆ្នាំ មានមុខរបរ កម្មកររោងចក្រហ្វេតឌើ មានទីលំនៅ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។២៧/ ស្ត្រី អាយុ ៥៨ ឆ្នាំ មានមុខរបរ នៅផ្ទះ មានទីលំនៅ នៅបុរីវីឡា ទួលសង្កែ ផ្ទះលេខ២១J ផ្លូវជាតិលេខ៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
២៨/ បុរស អាយុ ៤៩ ឆ្នាំ មានមុខរបរ អ្នករត់Pass App(គោលដៅផ្លូវ១៧២) មានទីលំនៅ ផ្ទះលេខ៣០៧ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។២៩/ ស្ត្រី អាយុ ៤៧ ឆ្នាំ មានមុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ៣០៧ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
សូមប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។យើងអាចភ្លេចកូវីដ-១៩បាន តែកូវីដ-១៩មិនភ្លេចយើងទេ , ត្រូវអនុវត្តតាមវិធានសុខាភិបាល និងការណែនាំ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *