ព័ត៌មានសន្តិសុខសង្គម

រន្ទះបាញ់ស្ត្រីម្នាក់ ស្លាប់ក្នុងចំការនៅស្រុកសំពៅលូន

 

បាត់ដំបង៖គ្រោះធម្មជាតិពេលមេឃកំពុងភ្លៀងខ្លាំងរន្ទះបានបាញ់ចំស្ត្រីចំណាស់ម្នាក់បណ្តាលឱ្យស្លាប់ក្នុងចម្ការនៅតំបន់ព្រំដែនស្រុកសំពៅលូន។ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចក្នុងចម្ការ ក្បែរភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងកាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី១១ខែមេសាឆ្នាំ២០២១។
ប្រជាពលរដ្ឋបានឱ្យដឹងថា៖ស្ត្រីជនរងគ្រោះស្លាប់មានឈ្មោះភឿនអាយុជាង៥០ឆ្នាំបច្ចុប្បន្នរស់នៅក្នុងភូមិឃុំកន្លែងកើតហេតុ។មុនពេលកើតហេតុជនរងគ្រោះកំពុងដាំដំណាំនៅក្នុងដីចម្ការស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងផងនោះក៏បង្ករជារន្ទះបាញ់បាញ់ត្រូវតែម្តង។

មន្ត្រីជំនាញបានឱ្យដឹងថា៖អាកាសធាតុប្រែប្រួលលឿនបង្កជាភ្លៀងផ្គរនិងរន្ទះបាញ់ចាប់តាំងពីដើមខែមេសាឆ្នាំ ២០២១មកនេះបានបាញ់សម្លាប់មនុស្សសត្វកើនឡើងដល់៣លើកនៅលើទីតាំងផ្សេងគ្នា ។ក្នុងនោះ២ លើកកើតឡើងនៅក្នុងស្រុកភ្នំព្រឹក សម្លាប់សត្វគោ ២ក្បាល មនុស្សស្រីចំនួន ២នាក់ និងនាពេលនេះបណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ទៀតបានស្លាប់នៅហ្នឹងកន្លែងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *