ព័ត៌មានសន្តិសុខសង្គម

ភ្លើងធូបនិងទានដុតទុកចោលបង្កឲ្យឆេះផ្ទះអស២ខ្នង បំផ្លាញទ្រព្យសម្បត្តិរប្រមាណជាង១៥ម៉ឺនដុល្លារ

 

កណ្តាល៖អគ្គិភ័យមួយដែលបណ្តាលមកពីការដុតធូបនិងទានរួចទុកចោលបង្កឱ្យឆាបឆេះផ្ទះអស់ពីរខ្នងនិងបំផ្លាញទ្រព្យសម្បត្តិគិតជាលុយប្រមាណជាង១៥ម៉ឺនដុល្លារ។ហេតុការណ៍នេះបានកើតឡើងនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១១ខែមេសា ឆ្នាំ២០២១។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖ករណីអគ្គិភ័យមួយកន្លែងបង្កពីការដុតធូបនិងទានទុកចោលបង្កជាភ្លើងរាលឆាបឆេះអស់ផ្ទះពីរខ្នង។១ខ្នងធ្វើអំពីឈើលើថ្មក្រោមជញ្ជាំងឈើដំបូលប្រក់គ្បឿងក្រាលក្តារទទឹង៩ម៉ែត្របណ្តោយ១២ម៉ែត្រ។ម្ចាស់ឈ្មោះមាសសីថុនភេទប្រុសអាយុ៥៥ឆ្នាំប្រពន្ធឈ្មោះឆាងចន្ធូអាយុ៥១ឆ្នាំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។ផ្ទះត្រូវភ្លើងឆេះទាំងស្រុងរូមមានសម្ភារខូចខាតនិងទ្រព្យសម្បត្តិគិតជាលុយអស់ប្រមាណជាង១៥ម៉ឺនដុល្លារ។

មន្ត្រីដដែលបានបន្តថា៖ផ្ទះទី២ធ្វើពីឈើជញ្ជាំងឈើប្រក់គ្បឿងមានទទឹង៥,៤ម៉ែត្របណ្តោយ៩ម៉ែត្រម្ចាស់ឈ្មោះស៊ុនចន្ធូភេទស្រីអាយុ៥៣ឆ្នាំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលឆេះអស់ជញ្ចាំងមួយចំហៀង។កម្លាំងអាជ្ញាធរបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។ប៉ុន្តែផ្ទះត្រូវបានឆាបឆេះអស់មុនសមត្ថកិច្ចចុះទៅដល់។
រថយន្តពន្លត់អគ្គិភ័យស្រុកកៀនស្វាយបានអន្តរាគមន៍ពន្លត់បានផ្ទះមួយខ្នង។ក្នុងនោះមានអន្តរាគមន៍រថយន្តបង្ការពន្លត់អគ្គិភ័យស្នងការនគរបាលខេត្តកណ្តាលពីរគ្រឿងបានមកជួយពន្លត់ដោយប្រើប្រាស់រថយន្ត៣គ្រឿងទឹកអស់៥រថយន្តទើបភ្លើងរលត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *