ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ០៤នាក់ ជាមួយម៉ាទឹកកកជាង ៥០កញ្ចប់

បាត់ដំបង៖សមត្ថកិច្ចជំនាញផ្នែកគ្រឿងញៀនកាលពីថ្ងៃទី៥ខែមេសាឆ្នាំ២០២១បានចាប់ជនសង្ស័យចំនួន៤នាក់ជាមួយវត្ថុតាងម៉ាទឹកកកជាង៥០កញ្ចប់តូចនៅ២ទីតាំងផ្សេងគ្នា។ករណីទី១បង្ក្រាបនៅក្នុងក្រុងបាត់ដំបងនិងទី២នៅស្រុកគាស់ក្រឡខេត្តបាត់ដំបង។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ កម្លាំងនគរបាលជំនាញបានចុះបង្ក្រាបករណី រក្សាទុកនូវសារធាតុញៀនចំនួន ២ទីតាំងផ្សេងគ្នា។ ការចុះបង្ក្រាបនេះសមត្ថកិច្ចបានចាប់ជនសង្ស័យ៤នាក់ឈ្មោះឣ៊ុង គន្ធា ភេទស្រី ឣាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត, ឈ្មោះសំ ច័ន្ទសិរីរតន: ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះណុប សង្ហា ភេទប្រុស អាយុ ២៦ឆ្នាំ, ឈ្មោះហ៊ុន សុតឺ ភេទប្រុស អាយុ ១៩ ឆ្នាំ ទាំង ៣នាក់រស់ នៅក្នុងភូមិអូរតាប៉ុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃ លិន ខេត្តប៉ៃលិន។
ចំណែកវត្ថុតាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន ៥២ថង់, ម៉ូតូ ១គ្រឿង និងរួមទាំងសម្ភារពាក់ព័ន្ធការជួញដូរមួយចំនួនទៀត។ជនសង្ស័យជាមួយវត្ថុតាង ត្រូវកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *