ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកគ្នានៅក្រុងកំពង់ឆ្នាំងក្រឡាប់១គ្រឿងតៃកុងកៀបជាប់ក្នុងកាប៊ីន

កំពង់ឆ្នាំង៖រថយន្តពីរគ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្តាលឱ្យរថយន្ត១គ្រឿងក្រឡាប់តៃកុងកៀបជាប់ក្នុងកាប៊ីន។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ត្រង់ផ្លូវបំបែកចូលរោងទឹកកកស្ថិតក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖រថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខព្រះស៊ីហនុ 3A7277អ្នកបើកបរមិនស្គាល់អត្តសញ្ញាណត្រូវរថយន្តម៉ាកហ៊ីយ៉ានផ្លាកលេខលេខPP3F4851អ្នកបើកបរឈ្មោះនួនសុខឿន ភេទប្រុសអាយុ៤២ឆ្នាំនៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួលខេត្តកណ្តាលបើកបររថយន្តឱ្យក្រុមហ៊ុនវរប៊ុនថាំបានកៀបជាប់ក្នុងការប៊ីនរថយន្ត ។
ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចនាំយកទៅការរិយាលយ័ចរាចរណ៍ផ្លូវគោគដើម្បីដោះស្រាយតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *