ព័ត៌មានសន្តិសុខសង្គម

ចាប់ជនម្នាក់ពីបទជេរប្រមាថថ្នាក់ដឹកនាំនៅលើបណ្ដាញសង្គម tik tok

ភ្នំពេញ៖ សមត្ថកិច្ចផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីបានស្រាវជ្រាវចាប់ជនម្នាក់ដែលបានមើលងាយ និងជេរប្រមាថថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម Tik Tok។ជននេះជាម្ចាស់អាខោន ឈ្មោះ Sophal Moaដែលចាប់ខ្លួននៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ។
មន្ត្រីក្រុមប្រតិកម្មរហ័ស នគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីពេញ សមត្ថកិច្ចផែនការងារសន្តិសុខ បានធ្វើការស្រាវជ្រាវ និងចាប់ជនម្នាក់ឈ្មោះ ម៉ៅ សុផល។
ជននេះបាននិយាយមើលងាយ និងជេរប្រមាថថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម Tik Tok ឈ្មោះ Sophal Moa រួចបញ្ជូនមកស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីចំណាត់ការតាមផ្លូវច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *