ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ពង្រាយខ្សែភ្លើង ដើម្បីឆក់សត្វកណ្ដុរ បែជាឆក់ស្លាប់ខ្លួនឯង

 

បាត់ដំបង៖បុរសម្នាក់ពង្រាយខ្សែលួសតភ្ជាប់ជាមួយចរន្តភ្លើងដើម្បីឆក់សត្វកណ្តុរតែបែជាភ្លាត់ស្នៀតខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯង។ករណីនេះបានកើតឡើងនៅក្រុមទី២ភូមិក្បាលថ្នល់ឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបងកាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នោះឈ្មោះសុគន្ធ.សំអុលភេទប្រុសអាយុ៣១ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។មូលហេតុនៃការឆក់ចរន្តអគ្គិសនីដោយសាជនរងគ្រោះពង្រាយខ្សែលួសឆក់សត្វកណ្តុរនៅវាលស្រែត្រង់ចំណុចខាងលើដោយតភ្ជាប់ជាមួយចរន្តភ្លើង។

ពាក់ព័ន្ធករណីនេះនិងស្របតាមរដូវកាលដែលប្រជាកសិករតែងនាំគ្នាប្រម៉ាញ់សត្វកណ្តុរនោះសមត្ថកិច្ចក៏បានណែនាំដល់ប្រជាកសិករទាំងអស់ត្រូវមានការប្រយ័ត្នក្នុងការប្រើឧបករណ៍ឆក់ដោយប្រើចរន្តអគ្គិសនីឬក៏បញ្ឈប់ប្រើប្រាស់តែម្តង។ជៀសវាងមានហានីភ័យដល់ខ្លួនឯងឬអ្នកដ៏ទៃនៅថ្ងៃណាមួយអាចឈានដល់មានទោសដល់ខ្លួនទៀតផង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *